លក្ខខណ្ឌ និងគោលការណ៍
ឯកជនភាព — ហ្គេម អុក 3D (Ouk 3D / Khmer Chess) · com.nimets.chess
អំពីលក្ខខណ្ឌ និងគោលការណ៍
លក្ខខណ្ឌ និងគោលការណ៍ខាងក្រោមគឺជាច្បាប់នៃការប្រើប្រាស់ ក៏ដូចជាការប្រមូលទិន្នន័យនានាពីអ្នកប្រើប្រាស់ក្នុងលក្ខខណ្ឌដែលចែងដូចខាងក្រោម។ នៅពេលលោកអ្នកបង្កើតគណនី ចូលគណនី ឬចូលប្រើប្រាស់ មានន័យថាលោកអ្នកបានយល់ព្រមទៅនឹងលក្ខខណ្ឌ និងគោលការណ៍ទាំងអស់នេះ។ ក្រុមការងារមានសិទ្ធកែប្រែកម្មវិធី ឬលក្ខខណ្ឌ និងគោលការណ៍ផ្សេងៗដោយមិនចាំបាច់ជូនដំណឹងជាមុន។
គោលបំណង
ហ្គេម អុក 3D (Ouk 3D) បង្កើតឡើងក្នុងគោលបំណងបង្កើននូវភាពរីយរាយ ទំនាក់ទំនងកាន់តែជិតស្និតទៅកាន់អ្នកលេងគ្រប់រូប។ ប្រសិនបើលោកអ្នកយកទៅប្រើប្រាស់ក្នុងរូបភាពផ្សេង ឬគោលបំណងអាក្រក់ណាមួយ លោកអ្នកជាអ្នកទទួលខុសត្រូវតាមផ្លូវច្បាប់ដោយខ្លួនឯង។
ប្រការហាមឃាត់
- អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៣ឆ្នាំ ដែលមិនមានការយល់ព្រមពីអាណាព្យាបាល
- ការប្រើប្រាស់ក្នុងរូបភាពជា ល្បែងស៊ីសង ឬភ្នាល់
- ការប្រើប្រាស់ក្នុងគោលបំណងអាក្រក់ ឬខុសច្បាប់
- ការប្រើប្រាស់ក្នុងរូបភាពគម្រាមកំហែងណាមួយ
- ការប្រើប្រាស់ផ្សេងៗទៀតដែលផ្ទុយហ្នឹងច្បាប់
ប្រការប្រឈម
ប្រសិនបើលោកអ្នកមិនគោរពតាមគោលការណ៍ខាងលើ ឬខុសគោលការដោយចេតនាក្ដីអចេតនាក្ដី លោកត្រូវប្រឈមនិងនីតិវិធីដូចខាងក្រោម៖
- យើងខ្ញុំមានសិទ្ធផ្អាកឬលុបគណនីដោយមិនចាំបាច់ជូនដំណឹងជាមុន
- ប្រសិនបើលោកអ្នកប្រព្រឹត្តិខុសច្បាប់ណាមួយរបស់ព្រះរាជាណាចក្រកម្ពុជា លោកអ្នកត្រូវប្រឈមចំពោះមុខច្បាប់ដោយខ្លួនឯង
- យើងខ្ញុំមានសិទ្ធផ្ដល់ព័ត៌មានរបស់អ្នកអោយសមត្ថកិច្ច ក្នុងលក្ខខណ្ឌចាំបាច់ណាមួយ
ក្រុមការងារនិម្មិតមានសិទ្ធបដិសេធលើសំណើរ ឬការបំភ្លឺនានាដែលមិនពាក់ព័ន្ធ ឬកំហុសឆ្គងណាមួយដែលបង្កើតឡើងដោយអ្នកប្រើប្រាស់នោះទេ។
ទិន្នន័យរបស់អ្នក
ដើម្បីអោយប្រសិទ្ធិភាពប្រើប្រាស់កាន់តែប្រសើរ និងទទួលបានបទពិសោធន៍ថ្មីៗ យើងខ្ញុំយកទិន្នន័យមួយចំនួនរបស់លោកអ្នកដូចខាងក្រោម៖
- ឈ្មោះ ភេទ និងអាយុ
- អ៊ីម៉ែល និងលេខទូរសព្ទ
- បញ្ជីមិត្តភក្តិក្នុងហ្គេម អុក 3D
- បញ្ជីមិត្តភក្តិក្នុងបណ្ដាញសង្គម (ក្នុងលក្ខខណ្ឌដែរលោកអ្នកភ្ជាប់គណនីតាមរយះបណ្ដាញសង្គម Facebook | Compliance)
ទិន្នន័យរបស់អ្នកមិនត្រូវបានយកទៅលក់ ឬចែកចាយទៅខាងក្រៅនោះទេ។
របៀបលុបគណនី
ដើម្បីលុបគណនីប្រើប្រាស់សូមធ្វើតាមជំហ៊ានដូចខាងក្រោម៖
- ចូលប្រើកម្មវិធីហ្គេម អុក 3D
- ចុចលើ ការកំណត់
- នៅក្នុងផ្នែកគណនីឃើញមានពាក្យ លុបគណនី រូចចុចលើប៊ូតុង លុប នៅខាងស្ដាំ
- សូមវាយបញ្ចូល ឈ្មោះអ្នកប្រើប្រាស់របស់អ្នក
- ចុងក្រោយចុចប៊ូតុង លុប
សូមបញ្ជាក់៖ បន្ទាប់ពីចុចលុបគណនីរបស់លោកអ្នកនឹងលុបក្នុងរយះពេល ៧ថ្ងៃ។
ការផ្សព្វផ្សាយពាណិជ្ជកម្ម
ដោយហេតុហ្គេម អុក 3D ជាហ្គេមដែលអនុញ្ញាតិអោយលោកអ្នកទាញយកដោយឥតគិតថ្លៃនិងប្រើប្រាស់ ដូច្នេះដើម្បីអោយកម្មវិធីអាចដំណើរការយូរអង្វែងបានយើងខ្ញុំបានបញ្ជូលនូវការផ្សាយពាណិជ្ជកម្មមួយចំនួនទៅក្នុងកម្មវិធី។ សម្រាប់លក្ខខណ្ឌ និងគោលការណ៍របស់ការផ្សាយពាណិជ្ជកម្មលោកអ្នកអាចមើលនៅ ទីនេះ។
ធ្វើនៅភ្នំពេញ, ១៨ សីហា ២០២៣
ទំនាក់ទំនង៖ support@nimets.com · គោលការណ៍ទូទៅរបស់និម្មិតៈ ផ្នែកច្បាប់ និងគោលការណ៍។