Nimtes Technology

Software Development, Game Development & Design

phone

Logic Store

ប្រព័ន្ធគ្រប់គ្រងការលក់ទំនិញ Logic Store គឺជាប្រព័ន្ធគ្រប់គ្រងហាងលក់ទំនិញដែលអោយលោកអ្នកគ្រប់លើការលក់ទំនិញ លក់ដុំ លក់រាយ និងការគ្រប់គ្រងសន្និធិ(ស្តុក) នៅក្នុងប្រព័ន្ធតែមួយ ហើយអនុញ្ញាតិអោយលោកអ្នកអាចប្រើប្រាស់បានច្រើនសាខា ច្រើនឃ្លាំងទំនិញទៅតាមតម្រូវការរបស់លោកអ្នក។ មិនត្រឹមតែប៉ុណ្ណោះក្នុងប្រព័ន្ធគ្រប់គ្រងនេះរួមបញ្ចូលទាំង ការគ្រប់គ្រងស្តុកអតិថិជន និងបំណុលអតិថិជនផងដែ។

ព័ត៌មានបន្តែម
perspective phone
សង្ខេប

មុខងារសំខាន់ៗ

គ្រប់គ្រងការលក់ទំនិញ

ការលក់ទំនិញបត់បែនទៅតាមតម្រូវការលោកអ្នក រួមបញ្ចូលទាំង ការបោះដុំ, លក់រាយ, លក់បញ្ចុះតម្លៃ ឬបញ្ចុះតម្លៃទំនិញ

គ្រប់គ្រងសន្និធិ (ស្តុក)

គ្រប់គ្រងលើទំនិញចេញ/ចូល និងប្រតិបត្តិការនានា រួមបញ្ចូលទាំងការគ្រប់គ្រងថ្ងៃផុតកំណត់ទំនិញ និងគ្រប់គ្រង់សន្និធិអតិថិជន

របាយការណ៍

របាយការណ៍ទិញ/លក់, បំណុលអតិថិជន, ទំនិញជិតផុតកំណត់ និងអាចកែប្រែតាមតម្រូវការរបស់ម្ចាស់អាជីវកម្ម

តម្លៃ

តម្លៃក្នុងតារាងជាតម្លៃប៉ាន់ស្មានទៅតាមទំហំអាជីវកម្មរបស់លោកអ្នក
អាជីវកម្មខ្នាតតូច
ចាប់ពី $100
    អ្នកប្រើប្រាស់១០នាក់
    ប្រព័ន្ធគណនេយ្យទូទៅ
    សេវាអតិថិជន២៤ម៉ោង
    ប្រព័ន្ធគ្រប់គ្រងបុគ្គលិក
អាជីវកម្មធំ
ចាប់ពី $600
    អ្នកប្រើប្រាស់មិនកំណត់
    ប្រព័ន្ធគណនេយ្យកម្រិតខ្ពស់
    សេវាអតិថិជន២៤ម៉ោង
    ប្រព័ន្ធគ្រប់គ្រងបុគ្គលិក

អុក 3D

ហ្គេមអុក 3D ជាហ្គេមដែលអនុញ្ញាតិអោយលោកអ្នកទាញយកដោយឥតគិតថ្លៃ និងជាល្បែងដែលពេញនិយមសម្រាប់ប្រជាជនខ្មែរទូទៅ។

ទាញយក
dual phone
  • 1
    គ្រប់ពេលវេលា គ្រប់ទីកន្លែង

    ហ្គេមដែលអនុញ្ញាតិអោយលោកអ្នកលេងគ្រប់ពេលវេលា គ្រប់ទីកន្លែងជាមួយអ្នកលេងផ្សេងទៀត

  • 2
    លេងជាមួយមិត្តភក្តិ

    ទទួលកាដូពីមិត្តភក្តិ និងជូនកាដូអោយមិត្តភក្តិរបស់អ្នកឥតគិតថ្លៃជារៀងរាល់ថ្ងៃ និងបង្កើតភាពស្និតស្នាល និងមិត្តភាព

  • 3
    ណែនាំមិត្តភក្តិ

    រាល់ពេលមិត្តភក្តិរបស់លោកអ្នកបង្កើតគណនីតាមរយះតណភ្ជាប់ដែលលោកអ្នកបានអញ្ជើញ លោកអ្នកនឹងទទួលបានកាដូលើកទឹកចិត្តបន្ថែម

iphone

រូបភាព

លក្ខខណ្ឌ និងគោលការណ៍

ឯកជនភាព

អំពីលក្ខខណ្ឌ និងគោលការណ៍

លក្ខខណ្ឌ និងគោលការណ៍ខាងក្រោមគឺជាច្បាប់នៃការប្រើប្រាស់ ក៏ដូចជាការប្រមូលទិន្នន័យនានាពីអ្នកប្រើប្រាស់ក្នុងលក្ខខណ្ឌដែលចែងដូចខាងក្រោម។ នៅពេលលោកអ្នកបង្កើតគណនី ចូលគណនី​ ឬចូលប្រើប្រាស់ មានន័យថាលោកអ្នកបានយល់ព្រមទៅនឹងលក្ខខណ្ឌ និងគោលការណ៍ទាំងអស់នេះ។
ក្រុមការងារមានសិទ្ធកែប្រែកម្មវិធី ឬលក្ខខណ្ឌ និងគោលការណ៍ផ្សេងៗដោយមិនចាំបាច់ជូនដំណឹងជាមុន។

គោលបំណង

ហ្គេម អុក 3D បង្កើតឡើងក្នុងគោលបំណងបង្កើននូវភាពរីយរាយ ទំនាក់ទំនងកាន់តែជិតស្និតទៅកាន់អ្នកលេងគ្រប់រូប។ ប្រសិនបើលោកអ្នកយកទៅប្រើប្រាស់ក្នុងរូបភាពផ្សេង ឬគោលបំណងអាក្រក់ណាមួយ លោកអ្នកជាអ្នកទទួលខុសត្រូវតាមផ្លូវច្បាប់ដោយខ្លួនឯង។

ប្រការហាមឃាត់

- អ្នកប្រើប្រាស់ដែលមានអាយុក្រោម ១៣ឆ្នាំ ដែលមិនមានការយល់ព្រមពីអាណាព្យាបាល
- ការប្រើប្រាស់ក្នុងរូបភាពជា ល្បែងស៊ីសង ឬភ្នាល់
- ការប្រើប្រាស់ក្នុងគោលបំណងអាក្រក់ ឬខុសច្បាប់
- ការប្រើប្រាស់ក្នុងរូបភាពគម្រាមកំហែងណាមួយ
- ការប្រើប្រាស់ផ្សេងៗទៀតដែលផ្ទុយហ្នឹងច្បាប់

ប្រការប្រឈម

ប្រសិនបើលោកអ្នកមិនគោរពតាមគោលការណ៍ខាងលើ ឬខុសគោលការដោយចេតនាក្ដីអចេតនាក្ដី លោកត្រូវប្រឈមនិងនីតិវិធីដូចខាងក្រោម៖
- យើងខ្ញុំមានសិទ្ធផ្អាកឬលុបគណនីដោយមិនចាំបាច់ជូនដំណឹងជាមុន
- ប្រសិនបើលោកអ្នកប្រព្រឹត្តិខុសច្បាប់ណាមួយរបស់ព្រះរាជាណាចក្រកម្ពុជា លោកអ្នកត្រូវប្រឈមចំពោះមុខច្បាប់ដោយខ្លួនឯង
- យើងខ្ញុំមានសិទ្ធផ្ដល់ព័ត៌មានរបស់អ្នកអោយសមត្ថកិច្ច ក្នុងលក្ខខណ្ឌចាំបាច់ណាមួយ

ក្រុមការងារនិម្មិតមានសិទ្ធបដិសេធលើសំណើរ ឬការបំភ្លឺនានាដែលមិនពាក់ព័ន្ធ ឬកំហុសឆ្គងណាមួយដែលបង្កើតឡើងដោយអ្នកប្រើប្រាស់នោះទេ។

ទិន្នន័យរបស់អ្នក

ដើម្បីអោយប្រសិទ្ធិភាពប្រើប្រាស់កាន់តែប្រសើរ និងទទួលបានបទពិសោធន៍ថ្មីៗ យើងខ្ញុំយកទិន្នន័យមួយចំនួនរបស់លោកអ្នកដូចខាងក្រោម៖
- ឈ្មោះ ភេទ និងអាយុ
- អ៊ីម៉ែល និងលេខទូរសព្ទ
- បញ្ជីមិត្តភក្តិក្នុងហ្គេម អុក 3D
- បញ្ជីមិត្តភក្តិក្នុងបណ្ដាញសង្គម (ក្នុងលក្ខខណ្ឌដែរលោកអ្នកភ្ជាប់គណនីតាមរយះបណ្ដាញសង្គម Facebook)

ទិន្នន័យរបស់អ្នកមិនត្រូវបានយកទៅលក់ ឬចែកចាយទៅខាងក្រៅនោះទេ។

របៀបលុបគណនី

ដើម្បីលុបគណនីប្រើប្រាស់សូមធ្វើតាមជំហ៊ានដូចខាងក្រោម៖
1. ចូលប្រើកម្មវិធីហ្គេម អុក 3D
2. ចុចលើ ការកំណត់
3. នៅក្នុងផ្នែកគណនីឃើញមានពាក្យ លុបគណនី រូចចុចលើប៊ូតុង លុប នៅខាងស្ដាំ
4. សូមវាយបញ្ចូល ឈ្មោះអ្នកប្រើប្រាស់របស់អ្នក
5. ចុងក្រោយចុចប៊ូតុង លុប

សូមបញ្ជាក់៖ បន្ទាប់ពីចុចលុបគណនីរបស់លោកអ្នកនឹងលុបក្នុងរយះពេល ៧ថ្ងៃ។

ការផ្សព្វផ្សាយពាណិជ្ជកម្ម

ដោយហេតុហ្គេម អុក 3D ជាហ្គេមដែលអនុញ្ញាតិអោយលោកអ្នកទាញយកដោយឥតគិតថ្លៃនិងប្រើប្រាស់ ដូច្នេះដើម្បីអោយកម្មវិធីអាចដំណើរការយូរអង្វែងបានយើងខ្ញុំបានបញ្ជូលនូវការផ្សាយពាណិជ្ជកម្មមួយចំនួនទៅក្នុងកម្មវិធី។ សម្រាប់លក្ខខណ្ឌ និងគោលការណ៍របស់ការផ្សាយពាណិជ្ជកម្មលោកអ្នកអាចមើលនៅ ទីនេះ

ធ្វើនៅភ្នំពេញ, ១៨ សីហា ២០២៣

ទាញយកឥឡូវនេះ

*Works on iOS 12+, Android Kitkat and above.

ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ